មាតិកា
វេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) ដែលអនុវត្តដោយអង្គការEPDO នៅភូមិប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ តុលា ២០២១
93

ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នៅភូមិប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានកម្មវិធីASPIRE បានចូលរួមវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) ដែលអនុវត្តដោយអង្គការEPDO ដោយមានការចូលរួមពីលោកមេឃុំត្រពាំងជង លោកមេភូមិបឹងប្រិយ៍  មន្រ្តីការិយាល័យធនធានធម្មជាតិនិងបរិស្ថានស្រុកបាកាន ភ្នាក់ងារផ្សព្វផ្សាយឃុំ និងសមាជិកបណ្តុំ។ គោលបំណង ដើម្បីពិភាក្សាពីលទ្ធភាព បញ្ហាជួបប្រទះ ដំណោះស្រាយ របស់បណ្តុំអាជីវកម្មត្រីកង្កែប អ្នកប្រមូលទិញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ មុនឈានដល់ការរៀបចំផែនការផលិត  និងឈានដល់ការចុះកិច្ចសន្យាផលិតកម្ម(Contract Farming) នាពេលខាងមុខ។ 
- លោកប្រធានបណ្តុំអាជីវកម្ម៖ បានលើកឡើងថា សមាជិករបស់បណ្តុំមាន ៣៣គ្រួសារ មានលទ្ធភាពផ្តត់ផ្គង់ត្រីអណ្តែង និងកង្កែប ១០-២០គក/ថ្ងៃ ដោយសារក្រុមរបស់គាត់ ទើបតែចាប់ផ្តើម ហើយការផ្តត់ផ្គង់នេះនឹងកើន ឡើងជាបន្តបន្ទាប់។ 
- អ្នកប្រមូលទិញត្រី កង្កែប៖ បានពន្យល់ ប្រាប់ដល់សមាជិកបណ្តុំអាជីវកម្មទាំងអស់ ពីតម្រូវការទីផ្សារថា ប្រភេទត្រីអណ្តែង ដែលគាត់ត្រូវការជាអណ្តែងទន់ ក្បាលតូច សាច់លឿង សម្រាប់ទម្ងន់ ៥-៧ក្បាលក្នុងមួយគីឡូ។
- អ្នកផ្តត់ផ្គង់ធាតុចូល បានបង្ហាញពីផលិតផល ដែលគាត់មានក្នុងដេប៉ូរបស់គាត់ រួមមាន ចំណីគ្រប់មុខ ថ្នាំព្យាបាល  និងមានតម្លៃ សមរម្យ និងធានាគុណភាព ផលិតផលច្បាស់លាស់។ 
- ភ្នាក់ងារមីក្រូហិរញ្ញវត្ថុៈ មាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានលើកឡើងថាធនាគាមានកម្ចីសម្រាប់ វិស័យកសិកម្មទាំងដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្ម ដោយកសិករអាចខ្ចីប្រាក់ចាប់ពី ២លានរៀល ឬ៥០០ដុល្លា ដោយអត្រាការប្រាក់ទាប។

ចំនួនអ្នកចូលទស្សនា
Flag Counter