មាតិកា
ការ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច វាលសាក្រពើភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ តុលា ២០២១
63

ថ្ងៃ ពុធ ០៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ តុលាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ ប៉ូលីសស្រុកកណ្ដៀង និងយោធាខេត្ត បាន 
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច វាលសាក្រពើភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
   _ របាំងសាច់អួនចំនួន ០៣ ខ្សែ ប្រវែង ១.០៥០ ម៉ែត្រ
   _ ក្បាលបរចំនួន ០៥ គ្រឿង
   _ បង្គោលចំនួន ៤៥០ ដើម
   _ ចាក់លែងត្រីចំរុះទម្ងន់ ២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter