មាតិកា
វេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) សម្រាប់បណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដែលអនុវត្តដោយអង្គការEPDO ភូមិថ្លុកដង្កោរ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២១
67

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣  ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានកម្មវិធីASPIRE បានចូលរួមវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី (MSP) សម្រាប់បណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដែលអនុវត្តដោយអង្គការEPDO ភូមិថ្លុកដង្កោរ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាពីលទ្ធភាពផលិតកម្ម(ត្រីនិងកង្កែប) បញ្ហាជួបប្រទះ ដំណោះស្រាយ ដើម្បីរៀបចំផែនការផលិតកម្ម និងជម្រុញការផលិតឱ្យបានល្អប្រសើរ ។ ក្នុងវេទិកានេះ ប្រធានក្រុមបណ្តុំអាជីវកម្ម បានលើកឡើងពីលទ្ធភាពផលិតរបស់បណ្តុំ ដើម្បីផ្គត់ផ្គង់ជាប្រចាំ ដល់អ្នកប្រមូលទិញ រីអ្នកប្រមូលទិញ ក៏បានបង្ហាញពី
លទ្ធភាពដែលអាចប្រមូលទិញ បានជាប្រចាំពីក្រុមបណ្តុំក្នុងតម្លៃទីផ្សារ ហើយអ្នកលក់ធាតុចូល ក៏បានណែនាំពីផលិតផល ធាតុចូលរបស់ខ្លួន រួមទាំងចំណី ថ្នាំការពារ ព្យាបាល និងសម្ភារៈសំខាន់មួយចំនួន ដល់អង្គវេទិកា ចំពោះមីក្រូហិរញ្ញវត្ថុ ARDB ក៏បានបង្ហាញពីគោលការណ៍របស់ខ្លួនលើការកម្ចី នេះដល់សមាជិកក្រុម និងវេទិកាទំាងមូលបានជ្រាប។  
វេទិកានេះមានអ្នកចូលរួមសំខាន់ៗ លោក អ៊ុក សុខា អភិបាលរងស្រុកតាលោសែនជ័យ លោក សំរិទ្ធ អ៊ុត នាយកអង្គការEPDO លោកស្រី ងិនភឿន ជំទប់ទី១  មេភូមិ អនុភូមិ សមាជិកបណ្តុំ និងតួអង្គអ្នកប្រមូលទិញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ ARDB ។ ព្រមទាំងបានឯកភាពគ្នា ឈានដល់ការចុះកិច្ចសន្យាផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter