មាតិកា
ការ ពង្រឹងនិងជំរុញសកម្មភាពចាក់វ៉ាក់សាំងជំងឺសារទឹក គោ ក្របី ជាមួយផ្នែកផលិកម្មនិងបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិ ឃុំស្យានិងឃុំអន្លង់វិល ស្រុកកណ្តៀង
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២១
56

ថ្ងៃពុធ ១៣រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០២១ លោក ផាត់  សារុន បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចូលរួមពង្រឹងនិងជំរុញសកម្មភាពចាក់វ៉ាក់សាំងជំងឺសារទឹក គោ ក្របី ជាមួយផ្នែកផលិកម្មនិងបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិ ឃុំស្យានិងឃុំអន្លង់វិល ស្រុកកណ្តៀង  ព្រមទាំងមានការចូលរួមពីលោកមុំ សុខ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកកណ្តៀង  ។ ក្នុងពេលនោះ មានការណែនាំរំលឹក បច្ចេកទេសនិងអនាម័យសម្ភារ:បរិក្ខា និងការរាយការណ៍ឱ្យបានលឿនពេលមានការផ្ទុះជំងឺសត្វក្នុងភូមិ ដល់ផ្នែក /ស្រុក និងការិយាល័យខេត្ត ។ជាលទ្ធផល​៖ 
១.ចាក់​បានគោក្របីសរុប​១០៥ ក្បាល​/ក្របី​០៤ក្បាល​ នៅភូមិចារិក ឃុំស្យា ស្រុកកណ្តៀង ។
២.ចាក់បានគោសរុប ៧០ក្បាល នៅភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្តៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter