មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ខាង ខាងត្បូងបឹងទន្លសាប ស្ដីពីលទ្ឋផលវាយតម្លៃការងារយេនឌ័រ និងពលកម្មកុមារក្នុងវិស័យជលផល និងលើកផែនការសកម្មភាពសម្រាប់ប្រាំឆ្នាំបន្ទាប់ ២០២២-២០២៦
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២១
58

ថ្ងៃសុក្រ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ខាង ខាងត្បូងបឹងទន្លសាប ស្ដីពីលទ្ឋផលវាយតម្លៃការងារយេនឌ័រ និងពលកម្មកុមារក្នុងវិស័យជលផល និងលើកផែនការសកម្មភាពសម្រាប់ប្រាំឆ្នាំបន្ទាប់ ២០២២-២០២៦ នៅសាលប្រជុំសណ្ឋាគារសុវណ្ណភូមិមុន្នី ខេត្តកំពង់ឆ្នាំង ក្រោម
អធិបតីភាព លោកស្រី កាំង. ឃីម អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី បេតជីណា ហ្គាត តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងលោកលី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង តំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មការសហគមន៍នេសាទ មកពីខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ៣៦រូប (ស្រ្តី​១៥រូប)។ ដែលសិក្ខាសាលាពិគ្រោះយោបល់ នេះមាន
គោលបំណង​ដូចតទៅ៖
-ដើម្បីបង្ហាញជូន និងពិភាក្សាពីរបកគំហើញសំខាន់ៗពីលទ្ធផលនៃការវាយតម្លៃ លើការងារយេនឌ័រ និង ពលកម្មកុមារក្នុងវិស័យជលផល 
-ពិភាក្សា និងកំណត់បញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ការងារបញ្ជ្រាបយេនឌ័រ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផល និង
-ផ្តល់អនុសាសន៍ និងនូវធាតុចូលសម្រាប់លើកផែនការសកម្មភាព ៥ ឆ្នាំបន្ទាប់ ស្តីពីការលើកកម្ពស់ សមភាពយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផល ឆ្នាំ ២០២២-២០២៦ ។

ចំនួនអ្នកចូលទស្សនា
Flag Counter