ថ្ងៃសុក្រ១កើតខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម បានចុះពិនិត្យការរៀបចំដាំបន្លែរបស់ក្រុមបណ្តុំអាជីវកម្ម ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រុមការងារបានពន្យល់ណែនាំបន្ថែម ដោយធ្វើយ៉ាងណាត្រូវប្រើប្រាស់បច្ចេកទេសកសិកម្មល្អ និង ផលិតផលបន្លែឱ្យស្របតាមតម្រូវការទីផ្សារ និងលើកកំពស់គុណភាព សុវត្ថិភាព បន្លែសុវត្ថិភាព របស់សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម