ថ្ងៃ សុក្រ ០១ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិង ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានអមដំណើរ លោកជំទាវ ឯម ប៉ុណ្ណា សមាជិមាធិការរដ្ឋសភា និង សមាធិការប្រតិបត្តិសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និង លោកជំទាវ ម៉ែន ផល្លី អភិបាលរងនៃគណ:អភិបាលខេត្ត ពោធិ៍សាត់ ចុះពិនិត្យការដាំដុះ និងការប្រមូលផលដំណាំ ត្រសក់ របស់កសិករ ឈ្នោះ ម៉ៅ ធី នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកជំទាវ បានធ្វើការសួរសុខទក្ខ និងបានណែនាំអោយកសិករខិតខំធ្វើការដាំដុះ ដំណាំបន្ថែម ដើម្បីផ្គត់ផ្គង់លើទីផ្សារអោយបានគ្រប់រដូវកាល និងត្រូវចេះថែទាំសុខភាព និងអនាម័យក្នុងគ្រួសារ កុំអោយឆ្លងជម្ងឺ កូវីដ១៩ ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម