ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិសាត់ បានដឹកនាំក្រុមការងារការិយាល័ផលិតកម្ម និងបសុព្យាបាល ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ចាប នាង អភិបាលនៃគណ:អភិបាលនិងសហការី មន្ត្រីរាជការនៃសាលាក្រុងពោធិ៍សាត់ ក្រុមប្រឹក្សាសង្កាត់រលាប លោកមេភូមិ ភ្នាក់ងារសុខភាពសត្វក្នុងសង្កាត់រលាបចុះយុទ្ធនាការ
ចាក់វ៉ាក់សាំងជំងឺសារទឹកគោ ក្របី នៅភូមិ ព្រៃឪម៉ាល់(ចំណុច/ ម្តុំស្វាយរៀងថ្មី) លទ្ធផលចាក់គោ ក្របី បានសរុបចំនួន ៨៥ ក្បាល ក្នុងនោះ ក្របីចំនួន២០ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម