ថ្ងៃ ចន្ទ ០៤ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និង លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានអញ្ជើញ ចូលរួមប្រជុំទិវាជាតិអារហារូបត្ថមលើកទី៨ ក្រោមប្រធានបទ"ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឃន៍ប្រកបដោយចិរភាព" តាមប្រព័ន្ធ SM-Team.នៅសាលប្រជុំVdeo Conference សាលាខេត្ត ពោធិ៍សាត់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍ វិស័យកសិកម្ម និងជនបទ និង ដោយមានការសម្របសម្រួលកិច្ចប្រជុំ ដោយលោកជំទាវ ម៉ែន ផល្លី អភិបាលរង នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ។ការអញ្ជើញចូលរួមក្នុងកម្មវិធី នេះមាន ឯកឧត្តម លោកជំទាវ គណះអធិបតី និងស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរះជាតិ នៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ មានលោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ១១៦ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម