ថ្ងៃចន្ទ ០៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារចម្រុះដឹកនាំ ដោយលោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង រួមមានយោធាខេត្ត នាយរងប៉ុស្ដិ៍ត្នោតជុំសហគមន៍នេសាទបឹងដងទឹកលាច
បានចុះអធិការកិច្ច និងបង្រ្កាបបទល្មើសនេសាទ នៅចំនុចបឹងរុន ឃុំត្នោតជុំ ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ១៤នាក់
ជាលទ្ធផល ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
- របាំងកាត់ស្ទឹងចំនួន ០៣ កន្លែង ប្រវែង ១៣៥ម៉ែត្រ
- បង្គោលចំរឹងចំនួន ១៥០ ដើម
-ចាក់លែងត្រីចម្រុះ ១៥០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម