ថ្ងៃ ចន្ទ៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៨ វិច្ឆកា ឆ្នាំ ២០២១ ក្រុមការងារគម្រោងបង្កើនផលិតភាពកសិកម្ម តាមរយ:ការផ្សព្វផ្សាយ(Apite) បានរៀបចំធ្វើទិវាបង្ហាញស្តីពីផលិតកម្មសំណាករូប(ផ្ការំដួល) ដែលមានការអញ្ជើញចូលរួមជា
អធិបតី ពី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ ខេត្តពោធិ៍សាត់ និង កសិករចូលរួមចំនួន ២៥ នាក់ក្នុងនោះស្រ្តី ១៧នាក់ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុក
ក្រគរ ខេត្តពោធិ៍សាត់ ។
- តាមរយ:ការពិនិត្យ និងចុះវាស់ស្ទង់ទិន្នផលផ្ទាល់ របស់ក្រុម
ការងារលើកសិករអនុវត្តបង្ហាញផលិតកម្មដំណាំស្រូវ(ផ្ការំដួល) ដែលអនុវត្តដោយកសិករគំរូ ឈ្មោះ ដួង គន្ធា ភេទស្រី
អាយុ ៤០ឆ្នាំ លើផ្ទៃដី ៥០០០ ម៉ែត្រការ៉េ ជាលទ្ធផល:
- បរិមាណផលទទួលបានសរុប=២.៣៣០/គ.ក្រ
- តម្លៃលក់ចេញ=១.០០០៛/គ.ក្រ
- ចំណាយសរុប=៩៥.៨៥០០៛
- ចំណូលសរុប =២.៣៣០.០០០៛
- ចំណេញសរុប=១.៣៧១.៥០០៛
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម