មាតិកា
កិច្ចប្រជុំ ស្តីពី ការចូលរួមដាក់ពាក្យប្រឡងប្រណាំងទីក្រុងស្អាត លេីកទី៣ ឆ្នាំ ២០២២-២០២៥ សម្រាប់បេក្ខភាពក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២១
62

ថ្ងៃព្រហស្បត្តិ៍ ៧កើតខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរបានចូលរួមក្នុងកិច្ចប្រជុំ ស្តីពី ការចូលរួមដាក់ពាក្យប្រឡងប្រណាំងទីក្រុងស្អាត លេីកទី៣ ឆ្នាំ ២០២២-២០២៥ សម្រាប់បេក្ខភាពក្រុងពោធិ៍សាត់ ក្រោអធិបតីភាព​ លោក សំ ឃីម​ ប្រធានមន្ទីរទេសចរណ៍ខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារវាយតម្លៃទីក្រុងស្អាតនៃខេត្តពោធិ៍សាត់​ និងលោក ក្រួច សុខុន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលមានការអញ្ចេីញចូលរួមពី លោក លោកស្រី ប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត​ និងមន្តី្រនៅក្នុងមន្ទីរពាក់ព័ន្ធសរុប ចំនួន ២៨ នាក់ ស្រី ០៥ នាក់។ លទ្ធផល​កិច្ចប្រជុំ​បានធ្វេីការពិភាក្សាទៅលេីសូចនាករធំៗទាំង៧ សូចនាករតូចទាំង៤១ចំនុច និងបានឯកភាពរៀបចំឯកសារ និងរូបភាព ទាក់ទងនិងសុចនាករនិមួយៗអោយបាន យ៉ាងយូត្រឹមថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាកំណត់។

ចំនួនអ្នកចូលទស្សនា
Flag Counter