មាតិកា
កិច្ចប្រជុំរវាងក្រុមផលិតបន្លែសុវត្ថិភាពជាមួយ ក្រុមហ៊ុន Agri-on ដើម្បីផលិតបន្លែតាមកិច្ចសន្យា
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២១
72

ថ្ងៃអាទិត្យ ១០កើតខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក លោកស្រី អនុប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុក វាលវែង ក្រុមកសិករផលិតបន្លែ ដែលមានអ្នកចូលរួមសរុប ចំនួន ២៧ នាក់/ស្រី ១៤ នាក់ ។
លទ្ធផលកិច្ចប្រជុំក្រុមហ៊ុន Agri-on បានសម្រេចអោយក្រុមកសិករផលិតពូជបន្លែ មួយចំនួនមានដូចជា: បន្លែស្ពៃក្តោបពណ៍ ស្វាយ ,ប៉េងប៉ោះឈេីរី,ម្ទេសប្លោកពណ៍ ស្វាយ ពណ៍លឿង និងពណ៍ក្រហម,ខ្ទឹមបារាំង,ខាត់ណាដេីមពូជហុងកុង,ដំឡូងជ្វាជប៉ុន,សាឡាត់ក្តោប,ផ្លែស៊ូ និងសណ្តែកបារាំង ការផលិតត្រូវ
អនុវត្តតាមស្តង់ដាកសិកម្មល្អ GAP និងចំនួនទៅតាមលទ្ធភាព របស់ក្រុមផលិតបាន សមាជិកក្រុមផលិតទាំងអស់បានព្រមព្រៀងទទួលដាំប្រភេទបន្លែដែលពួកគាត់អាចដាំបាន និងបានព្រមព្រៀងចុះកិច្ចសន្យាទិញលក់ រវាងក្រុមហ៊ុន និងក្រុមផលិត ។

ចំនួនអ្នកចូលទស្សនា
Flag Counter