មាតិកា
ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចខាងលិច ឃុំ កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២១
61

ថ្ងៃចន្ទ ១១កើត  ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា  ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយ ភុន សុវណ្ណាផ្នែកក្រគរ រួមជាមួយ លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ   ដោយប្រើកម្លាំងសរុប ០៩នាក់ មធ្យោបាយកាណូតចំនួន ០២គ្រឿង ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចខាងលិច ឃុំ កំពង់លួង ស្រុកក្រគរ ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោល
វត្ថុតាងរួមមាន៖
 -របាំងសាច់អួនចំនួន ០៣ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ
 -ក្បាលបរចំនួន ៤ គ្រឿង
 -បង្គោលចំរឹងចំនួន ៣៥០ ដើម
 -ចាក់លែងកូនត្រីចម្រុះ ១០ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter