មាតិកា
កិច្ចប្រជុំ ពិភាក្សាលេីការរៀបចំសម្ពោធសមិទ្ធិផលនានាក្នុងសាលាបឋមសិក្សាអំពួច ស្ថិតនៅស្រុក តាលោសែនជ័យ នៅមន្ទីរកិច្ចការនារីខេត្ត
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២១
55

ថ្ងៃអង្គារ៍៤រោច ខែកក្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៣ ខែ វច្ឆិកា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានមកចូលរួមកិច្ចប្រជុំ ពិភាក្សាលេីការរៀបចំសម្ពោធសមិទ្ធិផលនានាក្នុងសាលាបឋមសិក្សាអំពួច ស្ថិតនៅស្រុក តាលោសែនជ័យ នៅមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឈឹម សីុណា ប្រធានសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត  លោកជំទាវ ម៉ែន ផល្លី អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាអនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដែលមានការអញ្ជេីញចូលរួមពី លោកនាយក នាយករងសាលាបឋមសិក្សាអំពួច និងបណ្តាញសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឃន៍ក្នុងខេត្ត សរុបចំនួន ១៨ នាក់/ស្រី ១៥ នាក់ ។ លទ្ធផលពិភាក្សា គ្រោងនិង សម្ពោធសមិទ្ធិផល សាលាបឋមសិក្សាអំពួច នៅក្នុងស្រុក តាលោសែនជ័យ នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខដែលមានអ្នកចូលរួមពាក់ព័ន្ធសរុប ចំនួន ៤៩៨ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter