ថ្ងៃពុធ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគម
អតីយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ គឺឯកឧត្តម ជាវ តាយ ជំនួស
ឯកឧត្តម ម៉ៅ ធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយមានការចូលរួមពី
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំង
អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអតីត យុទ្ធជន ប្រមាណជាង២០០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម