មាតិកា
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចចារុះភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២១
60

ថ្ងៃពុធ ០៥រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ ប៉ូលីសស្រុកកណ្ដៀង និងយោធាខេត្ត បាន 
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងលិចចារុះភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
   _ របាំងស្បៃមុងចំនួន ០៤ ខ្សែ ប្រវែង១០៥០ ម៉ែត្រ
   _ លូកងស្បៃមុងចំនួន ០៨ មាត់
   _ បង្គោលចំនួន ៣៥០ ដើម
   _ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter