ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទទួលបន្ទុក ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRIMS) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានចូលរួមប្រជុំតាមដានលទ្ធផលនៃការអនុវត្តការពិពណ៌នាការងារ ជាមួយ លោក សុខ សំបូរ អនុប្រធានការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃរដ្ឋបាលជលផល និងសហការី សរុប០៧ នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំ៖
១.ពិភាក្សាលើលទ្ធផលការងារបញ្ជូលព័ត៌មានស្តីពីការពិពណ៌នាមុខតំណែងការងារ និងមុខតំណែងវិជ្ជាជីវៈ និង លក្ខខណ្ឌការងារ សម្រាប់មន្រ្តីម្នាក់ៗ ក្នុង HRIMS System និង បញ្ហាប្រឈមនានា ដំណោះស្រាយ ក៍ដូចជាសំណូមពររបស់ក្រុមការងារ
២.ការចងក្រងឯកសារបណ្តុះបណ្តាល(Training Record)សម្រាប់ការងារតាមដានមន្រ្តី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម