មាតិកា
ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនកងកម្លាំងសមត្ថកិច្ច នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២១
44

ថ្ងៃព្រហស្បត្តិ៍៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកជំទាវ លាង ហៃ ជាវតាយ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនកងកម្លាំងសមត្ថកិច្ច ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ចំនួន៥៦៧រូប ដែលក្នុងនោះមាន «កម្លាំងវរៈសេនាតូច នគរបាលការពាព្រំដែនគោក លេខ៨២៥, កម្លាំងវរៈសេនាតូចលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្ត, កម្លាំងកងការពារព្រំដែនលេខ៥០១ ចំណុះឱ្យយោធភូមិភាគទី៥, កម្លាំងកងពលតូចអន្តរាគមន៍លេខ១៤ ទិសជួរមុខ និងកម្លាំងផ្នែកទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ»។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីបញ្ជាការវរសេនាតូច 
នគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈ
អភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងកម្លាំងច្រើនកុះករ។

អំណោយរបស់សម្តេចតេជោ ដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខ ចំនួន៥អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ២០០គីឡូក្រាម, មី៣០កេសធំ, ត្រីខ៣០កេសធំ និងថវិកា១លាន ៦០ម៉ឺនរៀល។ ក្នុងឱកាសនោះប្រតិភូ បានបន្តចុះត្រួតពិនិត្យច្រកថ្មដា នៃខេត្តពោធិ៍សាត់ ទល់មុខនឹងច្រកបានថាសេន ខេត្តត្រាត ប្រទេសថៃ ដើម្បីពន្លឿនក្នុងការបើកច្រកមួយនេះ ទៅជាច្រកអន្តរជាតិ៕

ចំនួនអ្នកចូលទស្សនា
Flag Counter