មាតិកា
ការ ចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ភូមិកំពង់ប្រាក់ ឃុំ ស្នារអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២១
58

ថ្ងៃព្រហស្បតិ៍ ០៦រោច  ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា  ឆ្នាំ ២០២១ ក្រុមការងារចម្រុះដឹកនាំ ដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ប៉ូលីសសេដ្ឋកិច្ចខេត្ដ  បរិស្ថានស្រុកក្រគរ យោធាខេត្ត បានចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ភូមិកំពង់ប្រាក់ ឃុំ ស្នារអន្សា ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ១៧នាក់ មធ្យោបាយកាណូតចំនួន០៥គ្រឿង ជាលទ្ធផល ០២ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
- របាំងស្បៃមុង ៦ ខ្សែ ប្រវែង ៩៥០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ១២ មាត់
- របាំងសាច់អួន ៥ ខ្សែ ប្រវែង ១០៥០ ម៉ែត្រ
- ក្បាលបរចំនួន ចំនួន ០៨ គ្រឿង
- បង្គោលចំរឹងចំនួន ៦៥០ ដើម
-ចាក់លែងកូនត្រីចម្រុះ ៥៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter