ថ្ងៃសៅរ៍៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំបឹងខ្នារ បានចុះ គាំទ្របណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កសិករ យន់ ចន្ធូ ភេទស្រី រស់ នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។តាមការសាកសួរលទ្ធផល ដែលបានលើកឡើងថា:
• ផលិតកូនមាន់បានចំនួន៩០០ក្បាល និងលក់កូនមាន់បានចំនួន៤០០ក្បាល ដោយលក់១ក្បាល តំលៃ ៦០០០រៀល ស្មើទឹកប្រាក់ ២,៤លានរៀល
• មាន់មេបា ១២០ក្បាល មាន់សាច់ ១៦៥ក្បាល និង លក់មាន់សាច់ចំនួន៦៥ក្បាល ដោយ១គ.ក្រ តំលៃ១៥.០០០រៀល មានចំនួនសរុប៨០គ.ក្រ លក់បានទឹកប្រាក់សរុប ១,២លានរៀល។
• បច្ចុប្បន្ន នេះ មាន់សរុបដែលនៅសល់មានចំនួន៧២០ ក្បាល (មេបាចំនួន១២០ក្បាល, មាន់សាច់១០០ក្បាល, កូនមាន់៥០០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម