ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្រ្តីសម្ភាសន៍សម្រាប់ការងារអង្កេតកសិកម្ម កម្ពុជាឆ្នាំ ២០២១ ដោយមានការអញ្ជើញជាអធិបតីពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក ប៉ែន សុជាតិ អនុប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងផែនការ និង លោក តំណាងអង្គការសហប្រជាតិ និងមានការចូលរួមពី លោក លោកស្រី មន្រ្តីសម្ភាសន៍មកពី មន្ទីរផែនការ ~មន្ទីរកសិកម្ម និងអ្នកពាក់ព័ន្ធសរុប ១៥ រូប/ ស្រី០៤រូប។ កម្មវិធីនេះ រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និង កសិកម្ម នៃអង្គការសហប្រជាជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីជំនាញ ផែនការ និងកសិកម្ម ក្នុងការចុះអង្កេតកសិកម្ម ទទួលបានទិន្នន័យ ឬស្ថិតិ បានត្រឹមត្រូវ សម្រាប់ជាមូលដ្នានក្នុងការកំណត់សូចនាករ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មមានភាពសុក្រិត និងប្រើប្រាស់បានតាមតម្រូវការ។
សូមបញ្ជាក់ផងដែរ មន្រ្តីសម្ភាសន៍ម្នាក់ទទួលបាន Tablet ០១គ្រឿង Power Bank ០១គ្រឿង និងផែនទីកំណត់បែងចែកតំបន់សម្រាប់ការងារចុះអង្កេតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម