ថ្ងៃអង្គារ៍ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោមៈ
១-ការប្រមូលផលស្រូវវស្សា៖ផែនការ១១៥.០០០ហត,អនុវត្តបាន១៤៥.១៧៥ហតក្នុងនោះ៖ផ្ទៃដីប្រមូលផល ១៤៥.១៧៥ហត,ស្រូវចេញផ្កា១៤៤.៣៦៧ហត,ស្រូវទុំ១៤២.២៧០ហតនិងច្រូតកាត់១២៦.១៤០ហតស្មើ៨៦,៨៩% ចំពោះតម្លៃស្រូវ៖
-ស្រូវក្រអូបតំលៃ ៨៥០-១.០០០៛/គក្រ-ស្រូវធម្មតា តំលៃ ៧០០-៧៥០៛/គក្រ
២-ការបង្កបង្កើនផលស្រូវប្រាំង ២០២១៖ផែនការ ៩.៥០០ ហត
អនុវត្តបាន៣១.២៨៣ ហត ស្មើ៣២៩,២៩%
៣.ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖អនុវត្តបានសរុប ១៣១ហត ស្មើ ១៧,៩៧%ផែនការប្រចាំឆ្នាំ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ៨៩ហ.ត,ល្ពៅ ៥ហ.ត, ពោតស២៥ហ.ត ម្ទេសគ្រប់ប្រភេទ ២ហ.ត ដំឡូងជ្វា ៣ហ.ត និងឪឡឹក ៧ហ.ត។
៤.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ១៨៥ហតស្មើ២,១៥%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម៧៨ ហ.ត អំពៅ២៣ហ.ត ដំណាំល្ង១៧ហ.ត សណ្តែកបាយ ២៧ហ.ត និង សណ្តែកដី៤០ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម