ថ្ងៃពុធ ១២រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅវេលា ម៉ោង ៨:០០ រសៀល នៅសាលាឃុំអន្សាចំបក់ បានរៀបចំកិច្ចប្រជុំស្តីពីការបង្ក្រាប និងទប់ស្កាត់ករណីទន្រ្ទានដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ក្រោមធិបតីភាព
ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អុិត សុត្ថា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី និងឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកអភិបាលស្រុកក្រគរ មន្ត្រីមន្ទីរដនសស មន្ត្រីមន្ទីរ កសិកម្ម មន្ត្រីមន្ទីរ បរិស្ថាន មេឃុំនិងមេភូមិ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះពិនិត្យដោយថ្មើរជើងចន្លោះបង្គោលអនុក្រឹត្យលេខ១៩៧ ចន្លោះបង្គោលលេខ ២០៦ ដល់បង្គោលលេខ២០៩ ។ជាលទ្ធផលក្រុមការងារបានរកឃើញផ្ទៃដីដែលមានការទន្រ្ទានថ្មីៗសរុបចំនួន ១០៤,៣៦ ហិកតា ក្នុងនោះមាន៖
ក.ដីស្ថិតក្នុងតំបន់០៣មានទំហំ៨០,៤៨ហិកតាស្មើនឹង០៣ក្បាលដី
ខ.ដីស្ថិតក្នុងតំបន់០២មានទំហំ២៣,៨៨ហិកតាស្មើនឹង០២ក្បាលដី
-ក្រុមការងារបានប្រជុំបូកសរុប និងបានណែនាំដល់មេឃុំ ពាក់ព័ន្ធអំពីការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្ដី ។
-ការងារបន្ដ ៖ ចុះពិនិត្យទីតាំងដីជាក់ស្ដែងនៅឃុំក្បាលត្រាច និងឃុំកំពង់លួង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម