មាតិកា
សកម្មភាព ពិនិត្យផ្ទៃដីដំណាំស្រូវ ដែលត្រូវស្តារឡើងវីញ បន្ទាប់ពីទឹកបានស្រកជាបន្តបន្ទាប់ នៅភូមិព្នៅ ភូមិថ្មី ភូមិកូនត្នោត ភូមិប្រាសាទ ឃុំរំលេច និភូមិរបោះរាំង និងភូមិចំការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ ធ្នូ ២០២១
85

ថ្ងៃពុធ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ  ឆ្នាំ២០២១ :យោងតាមសំណើសុំពូជស្រូវ សម្រាប់ឃុំរំលេច អូរតាប៉ោង ស្វាយដូនកែវ និងឃុំតាលោ ក្នុងការស្តារឡើងវិញ លោក មាស សេត ប្រធានការិយាល័យការិយាល័យក្សេត្តសាស្រ្ត រួមជាមួយមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះពិនិត្យផ្ទៃដីដំណាំស្រូវ ដែលត្រូវស្តារឡើងវីញ បន្ទាប់ពីទឹកបានស្រកជាបន្តបន្ទាប់ នៅភូមិព្នៅ ភូមិថ្មី ភូមិកូនត្នោត ភូមិប្រាសាទ ឃុំរំលេច និភូមិរបោះរាំង និងភូមិចំការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន គិតរហូតមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នេះ ទឹកបានស្រកចេញពីស្រែជាបណ្តើៗវិញហើយ ហើយ។ចំពោះការលិចលង់មានរយៈពេល១៥ថ្ងៃហើយ( ចាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)ដែលធ្វើអោយដំណាំស្រូវប្រាំងដែលទើបតែដុះថ្មី មានការរលួយខូចខាតទាំងស្រុង  ដូចសេចក្តីរាយការណ៍របស់ឃុំ កន្លងមកពិតប្រាកដមែន។

ចំនួនអ្នកចូលទស្សនា
Flag Counter