មាតិកា
សិក្ខាសាលាតម្រង់ទិស សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំសម្របសម្រួលដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍វិស័យ កសិកម្មនិងជនបទ
ចេញ​ផ្សាយ ០២ ធ្នូ ២០២១
62

ថ្ងៃ ពុធ ១២ រោច ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានចូលរួម សិក្ខាសាលាតម្រង់ទិស សមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំសម្របសម្រួលដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍វិស័យ
កសិកម្មនិងជនបទ សហការជាមួយរដ្ឋបាលសាលាខេត្តពោធិ៍សាត់ កម្មវិធីស្បៀងអាហារពិភពលោក (WFP )សម្ព័ន្ធអង្គការសង្គមស៊ីវិលដេីម្បីអាហារូបត្ថម្ភកម្ពុជានៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងនៃ ក.ក.ជ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ក្រុមប្រឹក្សាសង្កាត់ តំណាងអង្គការសង្គមសុីវិល( អង្គការ ADRA ,ANKO, GIZ ,និង អង្គការ WFP) សរុបចំនួន ៣៤ នាក់/ស្រី ០៦ នាក់ ។
សិក្ខាសាលានេះ មានគោលបំណង:
១.បង្កេីនការយល់ដឹងនិងចូលរួមអនុវត្តន៍យុទ្ធសាស្ត្រជាតិ
សន្តិសុខស្បៀងនិងអារហារូបត្ថម្ភ លេីកទី២ ឆ្នាំ ២០១៩-២០២៣ និងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅកម្ពុជាឆ្នាំ២០៣០។
២.ផ្សព្វផ្សាយសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិអារហារូបត្ថម្ភ លេីកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម
ប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀងដេីម្បីការអភិវឌ្ឃប្រកបដោយចិរភាព។
៣.ចែករំលែកបទពិសោធន៍ការងារអភិបាលកិច្ចអារហារូបត្ថម្ភ និងការសម្របសម្រួលពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅកម្ពុជា (MUSEFO-GIZ)ដែលបានចូលរួមសម្របសម្រួលការងារ ក.ដ.ស.ស.អ . នៅខេត្តគោលដៅ (ខេត្តកំពង់ធំ និងខេត្តកំពត)។

ចំនួនអ្នកចូលទស្សនា
Flag Counter