ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្ដ ប្រចាំទិលស្រុកក្រគរ ដឹកនាំដោយ ឯកឧត្ដម អ៉ិត សុត្ថា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ឯកឧត្ដម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ដពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ពន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដកហូតដីដែលរុករានទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ បាន ០៨គោលដៅ ក្នុងនោះ ភូមិត្រពាំងរំដេញ ៥គោលដៅ ភូមិកំពង់លើ ៣គោលដៅ ឃុំក្បាលត្រាច ស្រុកក្រគរ ។
ទិសដៅ បន្ដចុះនៅឃុំ កំពង់លួង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម