មាតិកា
កិច្ចប្រជុំស្តីពីការរុករានដីតំបន់៣ បឹងទន្លេសាប នៅសាលាឃុំស្រែស្តុក
ចេញ​ផ្សាយ ០៣ ធ្នូ ២០២១
67

ថ្ងៃព្រហស្បត្តិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តនិងជាប្រធានអនុក្រុមការងារទី១ នៃការចុះពិនិត្យ និងស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបទទួលបន្ទុកស្រុកកណ្តៀង រួមជាមួយលោក ហ៊ាង ធារ៉ា ប្រធានក្រុមកាងារថ្នាក់ជាតិទទួលបន្ទុកស្រុកកណ្តៀង និង ក្រុមការងារថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំស្តីពីការរុករានដីតំបន់៣ បឹងទន្លេសាប នៅសាលាឃុំស្រែស្តុក ដែលមានការចូលរួមពីមន្ទីរពាក់ពន្ធ័ កងកំលាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ៥៦នាក់។ 
តាមរបាយការណ៍របស់ឃុំ ដីតំបន់៣ ដែលនឹងត្រូវដកហូតយកពីប្រជាពលរដ្ឋដែលរំលោភបំពានចំនួន៧០គ្រួសារ មកវិញ មានចំនួនសរុប ២១០ហិកតា នៃដីតំបន់៣សរុបរួមចំនួន៧.៣៧៣,៥៤ហិកតា។ បន្ទាប់ពីបញ្ចប់ពីកិច្ចប្រជុំនេះ ក្រុមការងារ បានចុះទៅពិនិត្យដល់ទីតាំងដីតំបន់៣ជាក់ស្តែង នៅឃុំរាំងទិល ឃុំកណ្តៀង និងឃុំស្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter