មាតិកា
សកម្មភាព ចុះពិនិត្យជាក់ស្តែងនៅចំណុចទីតាំងការុករានដីព្រៃលិចទឹក ក្នុងស្រុកបាកាន
ចេញ​ផ្សាយ ០៣ ធ្នូ ២០២១
126

ថ្ងៃព្រហស្បត្តិ៍១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានរួមដំណើរជាមួយក្រុមការងារជាតិដឹកនាំដោយ​ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនិងឯកឧត្តម អ៉ឹង គឹមលាង  អភិបាលរងខេត្ត និងជាអនុក្រុមការងារចុះស្រុកបាកាន ដោយមានការចូលរួម ពីមន្ទីរធនធានទឹក,ប្រធានមន្ទីររៀបចំដែនដី,រដ្ឋបាលជលផល, នាយរងខណ្ឋរដ្ឋបាលជលផលខេត្ត ផ្នែករាំងទិល,ស្នងការរងនគរបាលខេត្ត​ មេបញ្ជារការរងកងរាជអាវុធហត្ថខេត្ត . លោកមេឃុំមេទឹក,ប៉ុស្តិនគរបាលមេទឹក,មេភូមិអូរព្រាល​ សហគមន៍នេសាទចិន្តាយ,ការិយាល័យដែនដី, អភិបាលរងស្រុកបាកាន . មេឃុំអូរតាប៉ោង ប៉ុស្តិនគរបាលអូរតាប៉ោង និងមេភូមិ
ព្រៃក្របៅ បានចុះពិនិត្យជាក់ស្តែងនៅចំណុចទីតាំងដូចមានរាយ
ខាងក្រោម ÷
 ១.ឃុំអូរតាប៉ោង
-ចំណុចពោចានៀង ភូមិព្រៃក្របៅ ឃុំអូរតាប៉ោង មានផ្ទៃដីធ្វើស្រៃក្នុងតំបន់៣ មាន០៤ហិចតា ០៥គ្រួសារ ដែលមានិយាមកា X ៣៥៨០៣៦ Y១៤១២២៧២ 
-ចំណុចប៉ោយសណ្តាន់ ភូមិព្រៃក្របៅ ឃុំអូរតាប៉ោង មានផ្ទៃដីធ្វើស្រែក្នុងតំបន់ ៥៥ហិកតា ២៤គ្រួសារ ដែលមាននិយាកា 
X ៣៥៩២៣៥ Y ១៤១២៨០៥ សរុប ៥៩ហិកតា /២៩គ្រួសារ។
២.ឃុំមេទឹក
   -ចំណុចអណ្តែងប្រាំមួយ ភូមិអូរព្រាល ឃុំមេទឺក មានផ្ទៃដី
     ធ្វើស្រែក្នុងដីតំបន់៣ចំនួន ១០ហិចតា ០៧គ្រួសារ ដែលមាន និយាមការ X ៣៦៤៤៣៦ Y១៤១០៤៩៨
   -ចំណុចបឹងស្លខ្យង ភូមិអូរព្រាល ឃុំមេទឹក មានផ្ទៃដីធ្វើស្រែក្នុងដីតំបន់៣ចំនួន២០០ ហិចតា ៣០គ្រួសារ  ដែលមាននិយាមកា
X ៣៦៣៦៣១ Y១៤១១២៥១ សរុបក្នុងឃុំមេទឹក ២១០ហិចតា ៣៧គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter