ថ្ងៃសុក្រ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និង ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តផ្ទាល់ របស់អនុក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ក្នុងស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ក្រោមការដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់២ និងតំបន់៣) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅសាលប្រជុំធំជាន់ទី១ សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួម លោកអភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុក្រុមការងារចុះស្រុកទាំង៣, ក្រុមការងារអន្តរក្រសួង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ, កងកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកទាំង៣ជាប់ផ្ទៃទឹកបឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម