ថ្ងៃសុក្រ ១៤រោច ខែកក្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ រួមជាមួយ
ខណ្ឌ/ ផ្នែករដ្ឋបាលជលផល រាំងទិលបានចុះសហការជាមួយអនុក្រុមការងារទី២ស្រុកបាកានដឹកនាំដោយឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនិងឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារប្រចាំស្រុកបាកាន បានចុះបន្តធ្វើការពិនិត្យជាក់ស្តែងនៅទីតាំងចំណុចភូមិអូរព្រាល ឃុំមេទឹកស្រុកបាកាន បានធ្វើការបង្ហោះ (ត្រូន)ដើម្បីផ្តិតយកទិន្នន័យជាក់លាក់ ។
ទិន្នន័យខាងក្រោមនេះគឺជាលទ្ធផលបានមកពីតាមបណ្តាឃុំមានរាយលំអិតដូចខាងក្រោម ÷
+១.សម្រាប់ ឃុំអូរតាប៉ោង សរុប ៩០គ្រួសារ ស្មើនឹង ២១៧ហិកតា
-ភូមិព្រៃក្រេបៅ ២០០ហិកតា
- ភូមិស្តុកឃ្លោក ៧,៥ ហិកតា
- ភូមិ តាណៃ ៩,៥ ហិកតា
+២. ឃុំមេទឹក សរុប ២២៧គ្រួសារ ស្មើនឹង ៦៩០,៦៨ហិកតា
- ភូមិអូរព្រាល៦០,៩៨ ហិកតា ស្មើ ២៧គ្រួសារ
- ភូមិអង្កាញ់៥៣ ហិកតា ស្មើ ១៥គ្រួសារ
- ភូមិ ត្រាង ៥០ ហិកតា ស្មើ ១៣គ្រួសារ
- ភូមិចិនតាយ ៣៧៤,៤ ហិកតា
- កោះខ្សាច់ ៥២,៣ ហិកតា ស្មើ ១៣០គ្រួសារ
-សំរោងព្រៃខៀវ១០០ ហិកតា ស្មើ ៣០គ្រួសារ
+គ. ឃុំបឹងបត់កណ្តោល សរុប២៦គ្រួសារ ស្មើនឹង ៨៩,៣ហិកតា
- ភូមិ របងរមាស ៧១ ហិកតា
- ភូមិ ឬស្សីតាម៉ាន់ ១៨ ហិកតា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម