ថ្ងៃ ច័ន្ទ ២ កេីត ខែ កក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ជិន ចាន់ថន នាយករដ្ឋបាលផ្នែករាំងទិលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានមកចូលរួម កិច្ចប្រជុំក្រុមការងារអនុក្រុមស្រុកបាកាន ក្នុងគោលបំណងរៀបចំផែនការចុះស្រង់មុខសញ្ញាកាន់កាប់ ទន្ទ្រានដីតំបន់៣ និងវាស់វែងកំណត់ព្រំជាក់ស្តែង ដឹកនាំដោយលោក ឱន សុធា ប្រធានមន្ទីរដនសស និងលោក ជា សុជាតិ អភិបាលរងស្រុកបាកាន។ ព្រមទាំងមានការចូលរួមពីក្រុមការងារអន្តរមន្ទីរសរុប១៨នាក់។ ចំពោះផែនការអនុវត្តបន្ត ៖
-សម្រាប់ថ្ងៃទី០៧/១២/២០២១ ចុះឃុំអូរតាប៉ោង
-ថ្ងៃ ទី០៨/១២/២០២១ចុះឃុំមេទឹក និង
-ថ្ងៃទី០៩/១២/២០២១ចុះឃុំបឹងបត់កណ្តោល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម