ថ្ងៃ ច័ន្ទ ២ កេីត ខែ កក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានចូលរួមជាគណៈធិបតី ជាមួយ លោកស្រី ឈុន សិរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្ម និងលោក សាន វិនិច្ច ប្រធានគម្រោង pro market អង្គការADRA ក្នុងកិច្ចប្រជុំគណ:កម្មការសម្រប សម្រួលគម្រោងលេីកកម្ពស់ផលិតកម្មកសិកម្មដេីម្បីតម្រូវការទីផ្សារ( Pro Market )រៀបចំដោយអង្គការ ADRA កម្ពុជា នៅមន្ទីរពាណិជ្ជកម្ម ដោយមានការចូលរួមពី មន្រ្តីមន្ទីរពាណិជ្ជកម្ម ,កសិកម្ម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុក បាកាន,កណ្តៀង,ភ្នំក្រវាញ និងស្រុក វាលវែង ,ក្រុមហ៊ុន VAHAY លក់ពូជដំណាំ ,និងក្រុមហ៊ុន ម៉ាលីស លក់ធាតុចូលកសិកម្មនិងប្រមូលទិញបន្លែក្នុងខេត្តពោធិ៍សាត់ ,ប្រធានក្រុមផលិតបន្លែសរុបចំនួន ១៩ នាក់/ស្រី ០៥ នាក់ ។កិច្ចប្រជុំនេះក្នុងគោលបំណង ដេីម្បីចែករំលែកលទ្ធផលអនុវត្តគម្រោងដែលសម្រេចបានរយ: ពេល០២កន្លងមក និងធ្វេីការដោះស្រាយលេីបញ្ហាដែលជួបប្រទះ និងពិភាក្សាផែនការត្រូវអនុត្តបន្ត មានដូចជា :
១.ការចុះកិច្ចកុងត្រា រវាងក្រុមផលិត និងក្រុមហ៊ុននៅមិនទាន់ច្បាស់លាស់លេីប្រភេទដំណាំ និងបរិមាណផ្គត់ផ្គង់
២.ការរៀបចំផែនការដាំដុះតាមក្រុមដែលចុះកុងត្រាមិនទាន់
បានល្អ
៣.ការរៀបចំទិវាខ្សែច្រវ៉ាក់ផលិតកម្មថ្នាក់ខេត្តដែលគ្រោងនិងរៀបចំធ្វេីនៅក្នុងខែធ្នូ ឆ្នាំ ២០២១ នេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម