ថ្ងៃ អង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយអនុក្រុមការងារខេត្ត ដឹកនាំដោយ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី លោកនាយខណ្ឌ លោកនាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានចុះ បានបែងតាមគោលដៅ ដូចខាងក្រោម:
+ ០២ក្រុម ចុះពិនិត្យជាក់ស្តែងទីតាំងដីដែលរុករានទន្រ្ទានដីព្រៃលិចទឹក(តំបន់៣) បានប៉ះពាល់ចំនួន ០២ភូមិភូមិ អូរតាប្រុក និងភូមិចុងខ្លុង មានប្រជាពលរដ្ឋចំនួន ១០៧គ្រួសារ កំពុងអាស្រ័យផលក្នុងតំបន់៣ទំហំសរុប២០៥,០២ហិចតា ស្ថិតក្នុងភូមិសាស្ត្រ
- ភូមិ អូរតាប្រុក ឃុំ អូរសណ្ដាន់ ស្រុកក្រគរ មានប្រជាពលរដ្ឋចំនួន ៥៨ គ្រួសារ លើផ្ទៃដី ១០៤,០២ ហិចតា
- ភូមិ ចុងខ្លុង ឃុំ អូរសណ្ដាន់ ស្រុកក្រគរ មានប្រជាពលរដ្ឋចំនួន ៤៩ គ្រួសារ លើផ្ទៃដី ១០១ហិចតា
+ ០២ក្រុម បានស្រាវជ្រាវកំណត់អត្ដសញ្ញាណ ប្រជាពលរដ្ឋដែលធ្វើស្រែនៅតំបន់ព្រៃលិចទឹក(តំបន់៣) ក្នុងឃុំ ក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម