ថ្ងៃអង្គារ៍៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផល រាំងទិលបានចុះធ្វើការដឹកនាំដោយ លោក ជា សុជាតិ អភិបាលរងស្រុក
បាកាន រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្មខេត្ត .ការិយាល័យរៀបចំដែនដី-បរិស្ថាននិងអ្នកពាក់ពន្ធ បានចុះកំណត់ អត្តសញ្ញាណទំហំ ដី .ឈ្មោះម្ចាស់ដី និងគូសផែនទីកំនត់ចំណុចឈ្មោះម្ចាស់ដីនីមួយៗ ស្ថិតនៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង។ជាលទ្ធផលអនុវត្តបានដូចខាងក្រោម ÷
-ចំណុចព្រៃក្របៅ សរុបផ្ទៃដីទន្រ្ទាន ៣២៤ ហ.ត សរុបក្បាលដី ១០៩ ក្បាលដី ចំនួន ៨៥គ្រួសារ
-ចំណុច តាណៃ: សរុបផ្ទៃដីដែល ទន្រ្ទាន មាន ៣០,៨ ហ.ត សរុបក្បាលដី ១៣ ក្បាលដីចំនួន ១២ គ្រួសារ។
*សរុបជារួមក្នុងឃុំអូរតាប៉ោង
-សរុបផ្ទៃដីទន្រ្ទាន ៣៥៤,៨ហ.ត
-ក្បាលដី ១២២
-ចំនួនគ្រួសារ៩៧ គ្រួសារ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម