ថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើ បានសហការជាមួយអជ្ញាធ័រ និង បានចុះពិនិត្យទីតាំង រោងសិប្បកម្ម កែច្នៃ ផល អនុផលព្រៃឈើ០១កន្លែង នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។
តាមរយៈការសាកសួរ និងពិនិត្យឃើញថា មិនមានលិខិតអនុញ្ញាតិពីខណ្ឌរដ្ឋបាលព្រៃឈើ សង្កា់រដ្ឋបាលព្រៃឈើបានណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់រយៈពេល០៥ ថ្ងៃ ក្នុងករណីម្ចាស់មិនបានអនុវត្ត ជំនាញ នឹងចាត់វិធានការតាមច្បាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម