ថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំប្រជុំជាមួយផ្នែកផលិតកម្មនិងបសុព្យាបាល នៃស្រុក ក្រុង ដើម្បីបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២១ និងលើកទិដៅសម្រាប់ឆ្នាំ២០២២នៃការងារសុខភាពសត្វនិងផលិកម្មសត្វក្នុងខេត្តពោធិ៍សាត់។ លទ្ធផលសម្រេចបានសំខាន់ៗមួយចំនួនឆ្នាំ២០២១៖
- នៅចុងឆ្នាំ២០២១នេះស្ថានភាពជំងឺសត្វមានសភាពស្ងប់ស្ងាត់
- ការចិញ្ចឹមសត្វមានការកើនក្នុងរង្វង់៣%
( ទាំងលក្ខណ:គ្រួសារ និង កសិដ្ឋាន)
- ការបង្កាត់បង្កាត់ពូជគោសប្បនិម្មិត: បង្កាត់បានគោមេចំនួន ៣១២ក្បាល និងកើតកូនមានចំនួន១៩៨ ក្បាល/មានកូនញី១០០ក្បាល។
- ការងារសាងសង់ឡជីវឧស្ម័ន បានចំនួន ៥៧ ឡ/ឡចិន មាន២ឡ ។
- ការអនុវត្តសេចក្តីណែនាំអន្តរក្រសួងលេខ៣២៧ សណន-កសក បញ្ជូនបានធ្វើសំណើបញ្ជូនឈ្មោះមន្រ្តីជាភ្នាក់ងារប្រចាំនៅសត្តឃាតដ្ឋានទៅឯកឧត្តមអភិបាលខេត្តរួចរាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម