ថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លទ្ធផលការបង្រ្កាបបទល្មើស ការរុករានទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងស្រាវជ្រាវរកទិន្នន័យជាក់ស្តែង របស់ក្រុមការងារប្រចាំស្រុក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានចុះពិនិត្យជាក់ស្តែងទីតាំងដីដែលរុករានទន្រ្ទានដីព្រៃលិចទឹក(តំបន់៣) ប៉ះពាល់ចំនួន ០៣ភូមិ( ជីចេស ភូមិ ក្រាំងវែង និងភូមិបេង)មាន ប្រជាពលរដ្ឋចំនួន ៤០គ្រួសារ កំពុងអាស្រ័យផលក្នុងតំបន់៣ទំហំសរុប ៤៥,៦៤ហិចតា ស្ថិតក្នុងនោះ៖
- ភូមិ ជីចេស ឃុំ ស្នារអន្សា ស្រុកក្រគរមាន ប្រជាពលរដ្ឋចំនួន១៨គ្រឿងលើផ្ទៃដី២០,២០ហិកតា
- ភូមិ ក្រាំងវែង ឃុំ ស្នារអន្សា ស្រុកក្រគរ មានប្រជាពលរដ្ឋចំនួន២១គ្រួសារលើផ្ទៃដី ២៤,៥៩ ហិចតា
- ភូមិ បេង ឃុំ ស្នារអន្សា ស្រុកក្រគរ មានប្រជាពលរដ្ឋចំនួន ០១គ្រួសារ លើផ្ទៃដី ០,៨៥ ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម