ថ្ងៃព្រហស្បត្តិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានមកចុះពិនិត្យការដាំដុះដំណាំបន្លែ របស់ កសិករ គោលដៅកម្មវិធីASIRE កន្លងមកនៅភូមិ អូរការ សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ ដោយបានធ្វើការជំរុញនិងណែនាំបន្ថែមលើបច្ចេកទេដាំដុះ និងគ្រប់គ្រង ដំណាំ តាមបច្ចេកទេសកសិកម្មល្អ (GAP) ដូចជារបៀបរៀបចំលាយល្បាយដីសម្រាប់បណ្តុះកូនដំណាំ, ការរៀបចំនិងប្រើប្រាស់ជីកំប៉ុស្តិ៍ទឹកនិង ការផ្សំថ្នាំពុលផ្សំពីវត្ថុធាតុដើមដោយខ្លួនឯង ,ការជ្រើសរើសពូជដំណាំ,និងការប្រមូលផល ជាដើម... ។ល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម