មាតិកា
កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ ធ្នូ ២០២១
73

ថ្ងៃព្រហស្បត្តិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។
របៀបវារៈនៃកិច្ចប្រជុំខាងលើនេះ មានចំនួន០៧សំខាន់ៗរួមមាន៖
ទី១-មតិបើកកិច្ចប្រជុំ របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានអង្គប្រជុំ
ទី២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត (អានសេចក្តីសង្ខេបដោយនាយករដ្ឋបាល) 
ទី៣-អានសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត (ដោយប្រធានមន្ទីរផែនការ)
ទី៤-អានសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មាធិការលទ្ធកម្ម ក្រុមប្រឹក្សាខេត្ត (ដោយប្រធានអង្គភាពលទ្ធកម្ម)
ទី៥-អានសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មការរៀបចំគម្រោងខេត្ត
(ដោយនាយកទីចាត់ការផែនការ និងវិនិយោគ)
ទី៦-មតិចូលរួម និងបញ្ហាផ្សេងៗ ដោយសមាជិក សមាជិកា
ទី៧-មតិបូកសរុប និងបិទកិច្ចប្រជុំ របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានអង្គប្រជុំ៕

ចំនួនអ្នកចូលទស្សនា
Flag Counter