ថ្ងៃព្រហស្បតិ៍ ០៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារចុះពិនិត្យនិងបង្រ្កាបបទល្មើសការរុករាន ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ប្រចាំទិសស្រុក កណ្ដៀង ដឹកនាំដោយ លោក អ៊ន សុផល្លាអភិបាលរងស្រុក និងលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម ដោយមានការចូលរួម នាយរងខណ្ឌ នាយសង្កាត់ជលផល ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានបានចុះកំណត់ទីតាំងក្បាលដីចំនួន ០២ ភូមិ ស្ថិតក្នុងឃុំ កញ្ជរ ជាលទ្ធផល :
- ភូមិផ្លូវលួង បានចំនួន៣៥ ក្បាលដី ៣៥ គ្រួសារ ផ្ទៃដីទំហំ ៦០ ហិកតា ។
- ភូមិព្រែកត្របែក បានចំនួន ១៥ក្បាលដី ១៥ គ្រួសារ ផ្ទៃដីទំហំ ៥០ ហិកតា។
+ សរុបរួម:ចំនួន៥០ក្បាលដី /៥០ គ្រួសារ ផ្ទៃដីទំហំ១១០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម