មាតិកា
ពិធីសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការនៅអគាររដ្ឋបាលថ្មី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនៅខេត្តពោធិសាត់
ចេញ​ផ្សាយ ១៤ ធ្នូ ២០២១
71

ថ្ងៃច័ន្ទ ៩ កេីត ខែ មិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១  លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានមកចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការនៅអគាររដ្ឋបាលថ្មី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តស្ថិត នៅក្នុងបរិវេណមន្ទីរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្តន៍ និង មានការអញ្ជើញចូលរួមរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់  អភិបាលរង នៃគណ:អភិបាលខេត្ត,ឯកឧត្តម,លោកជំទាវ អស់លោក លោកស្រី គណ:ប្រតិភូអមដំណើរ ,ភ្ញៀវជាតិ អន្តរជាតិ ,តំណាងអង្គការ JICA ប្រចាំ ប្រទេសកម្ពុជា ,លោក លោក
ស្រី ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត,អភិបាល និង អភិបាលរង នៃគណ:អភិបាលស្រុក/ក្រុង ,កងកម្លាំងប្រដាប់អាវុធ,លោកគ្រូ អ្នកគ្រូ,យាយជី តាជី,ប្រជាពលរដ្ឋ,សិក្សានុសិស្ស,ក្រុមយុវជនកាកបាទក្រហម សរុបចំនួន ២០០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter