មាតិកា
លទ្ធផលការបង្រ្កាបបទល្មើស ការរុករានទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងស្រាវជ្រាវរកទិន្នន័យជាក់ស្តែង ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ ធ្នូ ២០២១
63

ថ្ងៃចន្ទ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារ ចុះពិនិត្យនិងបង្រ្កាបបទល្មើសការរុករាន ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ប្រចាំទិសស្រុក កណ្ដៀង ដឹកនាំដោយ ឯឧត្តម ហ៊ាង ធារ៉ា អគ្គនាយករង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួម លោក អ៊ន សុផល្លាអភិបាលរងស្រុក នាយសង្កាត់ជលផល ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការផ្ទៀងផ្ទាត់ ផែនទី និងកំណត់ទីតាំងក្បាលដីនៅសាលាឃុំកញ្ជរ បានចំនួន ០១ ភូមិ ជាលទ្ធផល :
   - ភូមិពោធិ៍អណ្ដែត បានចំនួន ៥៩ ក្បាលដី ៥៩ គ្រួសារផ្ទៃដីទំហំ  ១៣៨,៥ ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter