មាតិកា
កិច្ចពិភាក្សាស្តីពីការរៀបចំសម្ពោធសមិទ្ធិផលនានាក្នុងសាលាបឋមសិក្សាអំពួច ស្ថិតនៅស្រុក តាលោសែនជ័យ នៅមន្ទីរកិច្ចការនារីខេត្ត លើកទី២
ចេញ​ផ្សាយ ១៥ ធ្នូ ២០២១
71

ថ្ងៃអង្គារ ១០ កេីត ខែ មិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១  លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ពិភាក្សានិង ត្រួតពិនិត្យ លេីកិច្ចដែលបាន ពិភាក្សា ស្តីពីការរៀបចំ សម្ពោធសមិទ្ធិផលនានាក្នុងសាលាបឋមសិក្សាអំពួច ស្ថិតនៅស្រុក តាលោសែនជ័យ នៅមន្ទីរកិច្ចការនារីខេត្ត លេីកទី២ ក្រោមអធិបតីភាព លោកជំទាវ ឯម ប៊ុណ្ណា សមាជិការរដ្ឋសភា មណ្ធលខេត្តពោធិ៍សាត់និងជាសមាជិការ
ប្រតិបត្តិ គណ:កម្មាធិសមាគមន៍នារីកម្ពុជាដេីម្បីសន្តិភាពនិង
អភិវឌ្ឃន៍ ថ្នាក់កណ្តាល និង លោកជំទាវ ឈឹម សុីណា ប្រធានសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត   និង លោកជំទាវ ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាអនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដែលមានការអញ្ជេីញចូលរួមពី បណ្តាញសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឃន៍ក្នុងខេត្ត សរុបចំនួន ១៧ នាក់ ស្រី ១៦ នាក់ ។ លទ្ធផលពិភាក្សា កាលបរិច្ឆេទ សម្ពោធសមិទ្ធិផល សាលាបឋមសិក្សាអំពួច នៅក្នុងស្រុក តាលោសែនជ័យ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១ ដែលគ្រោងមានអ្នកចូលរួមពាក់ព័ន្ធសរុប ចំនួន ៤៩៨ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter