មាតិកា
វគ្គបណ្តុះបណ្តាលគ្រូបង្គោលពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) គាំទ្រថវិកាដោយ គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP) ដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទរយៈពេល០២ថ្ងៃ ដល់មន្រ្តីមន្ទីរកសិកម្ម ៧ខេត្ត រាជធានី
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
74

ថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោលពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) គាំទ្រថវិកាដោយ គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP) ដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទរយៈពេល០២ថ្ងៃ (ថ្ងៃទី១៥ -១៦ ខែ ធ្នូ ឆ្នាំ ២០២១ )នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយសិក្ខាកាម មកពី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ស្ពី ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ សរុបចំនួន ២៦នាក់/ស្រី ០៦នាក់។កម្មវិធីនេះ ប្រព្រិត្តទៅ  ក្រោមអធិបតីភាពលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ។   
គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីបង្កើននិងពង្រឹងសមត្ថភាពរបស់មន្ត្រីនៅក្នុងខេត្តគោលដៅនៃគម្រោងអំពីគោលការណ៍ណែនាំនៃការអនុវត្តកសិកម្មល្អ (CamGAP) ដែលអាចឲ្យពួកគាត់ចូលរួមផ្សព្វផ្សាយបន្តតាមរយ:ការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter