មាតិកា
កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
66

ថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ  
 ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ មន្ត្រីកម្មវិធីASPIRE ខណ្ឌរដ្ឋបាលជលផល ព្រៃឈើ មន្ត្រីកម្មវិធីថ្នាក់ស្រុក អង្គការ EPDO , MKC សរុប ៤២នាក់។​ កិច្ចប្រជុំនេះក្នុងគោលបំណង៖ 
-បូកសរុបការងារជូនថ្នាក់ដឹកនាំពីវឌ្ឍនភាពនៃការរៀបចំនិងគាំទ្របណ្តុះអាជីវកម្ម២០២១ 
-ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនលេខាធិការដ្ឋាន និងប្រព័ន្ធការវាយតម្លៃបណ្តុំអាជីវកម្ម
-ពង្រឹងបណ្តុំអាជីវកម្មទាំងអស់ និងយន្តការគ្រប់គ្រងអគារប្រមូលផ្តុំផលិតផលកសិកម្ម និងដំណើការគាំទ្រឱ្យមានប្រសិទ្ធភាព 
-ណែនាំពីសកម្មភាពនិងថវិកាឆ្នាំ២០២២ ដើម្បីត្រៀមលក្ខណៈអនុវត្តបានល្អប្រសើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter