ថ្ងៃព្រហស្បត្តិ៍១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លទ្ធផលការបង្រ្កាបបទល្មើស ការរុករានទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងស្រាវជ្រាវរកទិន្នន័យជាក់ស្តែង ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់៖
១.ស្រុកកណ្តៀង៖លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ និងលោក ហុក ម៉េងអាន នាយសង្កាត់ជលផល បានចូលរួម ប្រជុំស្ដីពីការផ្ទៀងផ្ទាត់ និងកំណត់ផែនទី ក្បាលដីតំបន់៣ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ឆាយ គឹមម៉ុងអភិបាលស្រុក ដោយមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅសាលាឃុំស្យា ដែលមានឃុំចំនួន ០២ គឺ ឃុំស្យា-ឃុំកណ្ដៀង និងឃុំកញ្ជរ។
២.ស្រុកបាកាន :ក្រុមការងារបានចុះធ្វើការស្រង់ស្ថិតិទំហំដីក្បាលដីក្នុងឃុំមេទឹកដែលបងប្អូនប្រជាពលរដ្ឋបានអាស្រ័យផលនៅក្នុងតំបន់៣ឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ នៅឃុំមេទឹក។
៣.ស្រុកក្រគរ៖ក្រុមការងារបានសំអាតទិន្នន័យ និង រៀបចំតារាងបូកសរុបម្ចាស់ក្បាលដីដែលព្រមប្រគល់ដីព្រៃលិចទឹកឱ្យរដ្ឋគ្រប់គ្រងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម