ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិត ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្តន៍ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនំាសិក្ខាកាមចំនួន២៦នាក់,ស្រី ៦នាក់ មកពីបណ្តាខេត្ត/ក្រុងចំនួន៧មាន ខេត្តពោធិ៍សាត់ ,បាត់ដំបង, សៀមរាប, ព្រះវិហារ,ខេត្តកំពង់ស្ពឺ,កំពង់ឆ្នំាង និងភ្នំពេញចុះពិនិត្យ និងសិក្សាស្វែងយល់ ពីរបៀបដាំដុះចំការបន្លែមួយកន្លែង នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជូនដំណើរភ្ញៀវ ដោយលោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរនិងក្រុមការងារមន្ទីរគ្រូបច្ចេកទេសGAP របស់មន្ទីរ ។
៚៚តាមការលើកឡើងរបស់ម្ចាស់ចំការ ឈ្មោះ តាន់ សេងលី ភេទស្រី អាយុ៦៤ឆ្នំា ដែលជាកសិករប្រកបរបរដាំបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេស កសិកម្ម ល្អ និងការណែនំា របស់មន្រ្តីបច្ចេកទេសមន្ទីរ តាមជំហ៊ានៗ ដូចជា :ការរៀបចំដី ,ការជ្រើសរើសពូជ , ការថែទំា ,ការកត់ត្រា, ការផ្សំថ្នំាពុលធម្មជាតិ និងការផលិតជីកំប៉ុស្តិ៍ធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយធាតុចូលក្នុងផលិតកម្មបន្លែ។ ដំណំាដែលគាត់កំពុងដាំមានដូចជា:
១.ស្ពៃក្រញ៉ាញ់ ផ្ទៃដី៥អា (កំពុងប្រមូលផល ) ទិន្នផលជាមធ្យម ១.៥០០គ.ក/១វគ្គ លក់បានតម្លៃ ២៥០០រៀល/គ.ក។
២.ននោងមូល ផ្ទៃដី៣អា (កំពុងប្រមូលផល) ទិន្នផលទទួលបាន: ៣៦០គ.ក/១វគ្គ ។
៣.សាលាដ ផ្ទៃដី២អា (កំពុងថែទាំ) និង ខាត់ណាដើម ផ្ទៃដី៥អា (កំពុងដាំ)