ថ្ងៃព្រហស្បត្តិ៍១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុក បាកាន បាន ចូលរួមពិធីចែកស្រូវពូជ OM 5451 ដល់ប្រជាកសិករនៅស្រុកបាកាន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង គ្រួសារដោយយមានការចូលរួមពី លោក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ និង លោកមេភូមិ ។ការផ្តល់ស្រូវពូជនេះ មានចំនួន៣ឃុំ ចំនួន១៣៩,៥ តោន ស្មេី១៣៩៥ គ្រួសារ ក្នុងនោះ:
១)ឃុំរំលេច មាន៨ភូមិ ស្មេី៤១០គ្រួសារ
២)ឃុំស្វាយដូនកែវ មាន៩ ភូមិស្មេី៤០៩គ្រួសារ
៣)ឃុំអូរតាប៉ោង មាន១៤ ភូមិស្មេី ៥៧៦ គ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម