មាតិកា
កិច្ចប្រជុំបូកសរុបត្រួតពិនិត្យប្រមូលព័ត៌មាន ដេីម្បីផ្ទៀងផ្ទាត់របាយការណ៍ ការទប់ស្កាត់ជនខិលខូចដែលកាប់បំផ្លាញព្រៃលិចទឹក គោលដៅតំបន់៣ ក្នុងស្រុកបាកាន
ចេញ​ផ្សាយ ២១ ធ្នូ ២០២១
63

ថ្ងៃចន្ទ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម អុឹង គឹមលាង - Ing KimLeang អភិបាលរងខេត្ត ប្រធានអនុក្រុមការងារទី២ខេត្ត ទទួលបន្ទុកទប់ស្កាត់ជនខិលខូចដែលកាប់បំផ្លាញព្រៃលិចទឹក គោលដៅតំបន់៣ ក្នុងស្រុកបាកាន បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបត្រួតពិនិត្យប្រមូលព័ត៌មាន ដេីម្បីផ្ទៀងផ្ទាត់របាយការណ៍ ការទប់ស្កាត់ជនខិលខូចដែលកាប់បំផ្លាញព្រៃលិចទឹក គោលដៅតំបន់៣ ក្នុងស្រុកបាកាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter